កិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកតួនាទីភាកិច្ចប្រចាំឆ្នាំ២០២៦ របស់មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន
ខេត្តប៉ៃលិន៖
ថ្ងៃសុក្រ
៥កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមករា
ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន
បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកតួនាទីភាកិច្ចប្រចាំឆ្នាំ២០២៦
ជូនថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ របស់មន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្តប៉ៃលិន។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមដោយលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រី
ប្រធាន អនុប្រធានការិយាល័យជំនាញទាំង៥ ព្រមទាំងលោក លោកស្រីមន្ត្រីរាជការ
និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារឆ្នាំ២០២៥ និងការបែងចែកភារកិច្ចការងារ
ការទទួលខុសត្រូវជូនថ្នាក់ដឹកនាំមន្ទីរ និងមន្ត្រីរាជការ ក្រោមឱវាទមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត។
ព័ត៌មានទាក់ទង